TAG
ជម្លោះដីធ្លី
រដ្ឋាភិបាលជួលដីកោះមាសនៅខេត្តកណ្ដាលឱ្យក្រុមហ៊ុន ឃុន សៀ រយៈពេល ៥០ឆ្នាំ
រដ្ឋាភិបាលសម្រេចជួលដីកោះមាស ដែលមានទំហំ ៣៤០ហិកតារ ៦១អា ស្ថិតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកចំនួនពីរក្នុងខេត្តកណ្តាល ទៅឱ្យក្រុមហ៊ុន ឃុន សៀន ដើម្បីអភិវឌ្ឍក្នុងរយៈពេល ៥០ឆ្នាំ។
ក្នុងអនុក្រឹត្យចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសារព័ត៌មាន The Cambodia Daily ទើបទទួលបាននោះ ឱ្យដឹងថា ការធ្វើអនុបយោគផ្ទៃដីសាធារណៈកោះមាសរបស់រដ្ឋ...
ពលរដ្ឋថាបទល្មើសជីកកកាយដីព្រៃភ្នំនៅស្រុកកំពង់សីលាខេត្តព្រះសីហនុគ្មានការបង្ក្រាប
ពលរដ្ឋស្រុកកំពង់សីលា អះអាងថា បទល្មើសទន្ទ្រានដីព្រៃឈើ និងសកម្មភាពជីកកកាយដីភ្នំដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ មានទីតាំងក្នុងភូមិវាល ឃុំ-ស្រុកកំពង់សីលា បានកើតមានយ៉ាងអនាធិបតេយ្យ ប៉ុន្តែបែរជាអភិបាលស្រុកកំពង់សីលា និងអភិបាលខេត្តព្រះសីហនុ មិនមានវិធានការទប់ស្កាត់ទៅវិញ។
ប្រភពបញ្ជាក់ថា បទល្មើសជីកកាយដីភ្នំទៅចាក់បំពេញឲ្យបុរី លីលី ក្នុងស្រុកកំពង់សីលា រាល់ថ្ងៃនេះ គឺមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធចាប់ពីមេឃុំរហូតដល់អភិបាលស្រុកកំពង់សីលា ហើយសកម្មភាពជីកកកាយដីភ្នំយកដីខាងលើនេះ គឺដីព្រៃភ្នំទាំងនោះស្ថិតក្នុងដែនគម្របព្រៃឈើបៃតងឆ្នាំ២០០២ ហើយក៏ទំនងជាត្រូវបំផ្លាញរលាយហិនហោចកាន់តែធ្ងន់ធ្ងរទៅៗ។
អ្នកភូមិបានបង្ហាញការព្រួយបារម្ភពីការបាត់បង់ដីព្រៃឈើ ឬព្រៃភ្នំធម្មជាតិដែលនៅសេសសល់នៅមូលដ្ឋានស្រុកកំពង់សីលា នាថ្ងៃអនាគតកាន់តែធ្ងន់ទៅៗ ហើយស្នើឲ្យលោក ហ៊ុន សែន ជួយបញ្ជូនមន្ត្រីចុះស៊ើបអង្កេតលើបទល្មើសជីកកាយដីភ្នំទាំងនេះ។
ទាក់ទិនបញ្ហានេះ...
ក្រសួងដែនដីរៀបចំគម្រោងបែងចែកដីសង្គមកិច្ច ៣ម៉ឺនហិកតារដល់ពលរដ្ឋក្រីក្រ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំគម្រោងបែងចែកដីសង្គមកិច្ចចំនួន ៣ម៉ឺនហិកតារដល់ពលរដ្ឋក្រីក្រ ដែលគម្រោងនេះមានកញ្ចប់ថវិកា ១០៧លានដុល្លារអាមេរិក ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រជីវភាពពលរដ្ឋ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ មិថុនា បានឲ្យដឹងទៀតថា ទីតាំងដីសង្គមកិច្ចនេះមាន ៧១កន្លែង ដោយក្នុងនោះមាន ២៦ទីតាំងសម្រាប់ការងារសម្បទានដីសង្គមកិច្ច និង ៤៥ទីតាំងទៀតសម្រាប់សហគមន៍ជនជាតិដើមភាគតិច។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងនោះថា...
ពលរដ្ឋសំណូមពរលោក ហ៊ុន សែន ជួយការពារដីទីសក្ការៈទួលអង្គលោកតាដែលត្រូវចៅសង្កាត់គោករកាឃុបឃិតលក់ស្ងាត់ៗ
ពលរដ្ឋដែលមានវ័យចំណាស់ បានបង្ហាញការសោកស្តាយ ក្រោយពួកគាត់ទទួលព័ត៌មានមកថា ទីតាំងដីត្រពាំងអង្គ ឬហៅថាទួលអង្គលោកតា មានទំហំផ្ទៃដីសរុបចំនួន ៤២៥៧ម៉ែត្រការ៉េ ដែលជាទីទួលបុរាណមានស្រះទឹកព័ទ្ធជុំវិញសម្រាប់គោរពបូជាជំនឿសាសនាតាំងពីដូនតារៀងមក ត្រូវគេរត់ការលក់ឲ្យឈ្មួញស្ងាត់ៗក្រោមរូបភាពអ្នកភូមិស្នើសុំលក់ទៅឲ្យឈ្មួញ ដើម្បីយកលុយរាប់សិបម៉ឺនដុល្លារចែកគ្នាចាយ។
ពលរដ្ឋបានឲ្យដឹងថា ទីតាំងដែលគេឃុបឃិតគ្នាលក់នេះ ត្រពាំងទួលអង្គ ឬទួលបុរាណខាងលើនេះ មានទីតាំងស្ថិតក្នុងភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានគេឃុបឃិតគ្នាជាប្រព័ន្ធលួចរត់ការលក់ស្ងាត់ៗទៅឲ្យឈ្មួញដី ដែលត្រូវជាបក្ខពួកលោក សន ស៊ិន ចៅសង្កាត់គោករកា តែម្តង។
ពលរដ្ឋដែលធ្លាប់រៀបចំពិធីប្រពៃណីជំនឿសាសនានៅទួលបុរាណនោះ បានសំណូមពរដល់លោក...
ពលរដ្ឋរិះគន់វិធានការទប់ស្កាត់បទល្មើសរបស់អភិបាលខេត្តកោះកុងគ្មានប្រសិទ្ធភាព
ពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានអះអាងថា ក្រុមហ៊ុន ឬឈ្មួញពុះដីឡូត៍ បានដឹកយកដីចាក់លុបចំណីព្រែកធម្មជាតិដែលជាដីសាធារណៈរបស់រដ្ឋ ក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានកើតឡើងយ៉ាងអណាធិបតេយ្យ នាំឲ្យប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះ ជម្រកមច្ឆាសមុទ្រ និងបណ្តាលឲ្យទឹកសមុទ្រតំបន់នោះប្រែជាល្អក់។
ប្រជានេសាទនៅតាមដងព្រែកកោះប៉ោ បានឲ្យដឹងនៅថ្ងៃសុក្រ ថា សកម្មភាពរបស់ក្រុមហ៊ុន ឬម្ចាស់ដីឡូត៍មួយចំនួន បានដឹកដីចាក់លុបចំណីព្រែក ប៉ុន្តែមិនឃើញមានមន្ត្រីស្ថាប័នជំនាញ ឬអាជ្ញាធរមូលដ្ឋានចុះទប់ស្កាត់នោះទេ។ ជាងនេះទៀត អាជ្ញាធរហាក់មានចេតនាលាក់បាំងអត្តសញ្ញាណម្ចាស់ក្រុមហ៊ុន...
អាជ្ញាធររាជធានីភ្នំពេញយកគ្រឿងចក្រឈូសកម្ទេចភោជនីយដ្ឋានមួយកន្លែង
អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជាឱ្យសមត្ថកិច្ចចម្រុះរាប់សិបនាក់ និងប្រជាការពាររាប់រយនាក់ ប្រើគ្រឿងចក្រជាច្រើនគ្រឿងឈូសកម្ទេចភោជនីយដ្ឋានមួយកន្លែង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ក្នុងខណ្ឌជ្រោយចង្វារ ជាប់ច្រាំងទន្លេខាងកើតក្បែរស្ពានមិត្តភាពកម្ពុជា-ជប៉ុន។
ពលរដ្ឋម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះបានប្រាប់ The Cambodia Daily នៅថ្ងៃទី១០ ខែមិថុនា ថា សមត្ថកិច្ចបានចុះបិទផ្លូវ និងវាយកម្ទេចភោជនីយដ្ឋានឈ្មោះដីមាស ទំហំជិត ២ហិកតារ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បំណងយកដីប្រគល់ជូនក្រុមហ៊ុន OCIC...
ជម្លោះរវាងអតីតមន្ត្រីគយខេត្តកោះកុងជាមួយមេ PM ខេត្តព្រះសីហនុ មិនទាន់បញ្ចប់នៅឡើយ
ទំនាស់មួយរវាងអតីតមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកោះកុង លោក សិទ្ធិ កូសាំងស៊ីន ជាមួយលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅមិនទាន់បានដោះស្រាយបញ្ចប់នៅឡើយទេរហូតថ្ងៃទី១០ ខែមិថុនា ដោយភាគីម្ខាងៗបានបន្តចោទប្រកាន់គ្នាទៅវិញទៅមកដោយរក្សាជំហរមិនមានកំហុសរៀងៗខ្លួន។
អតីតមន្ត្រីគយចូលនិវត្តន៍បានសំណូមពរដល់លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំឲ្យជួយអន្តរាគមន៍ផ្តល់យុត្តិធម៌ និងស៊ើបអង្កេតសកម្មភាពការងាររបស់លោក ហេង ប៊ុនទី ថាតើបានអនុវត្តតួនាទីបានត្រឹមត្រូវដែរឬទេ។
លោក សិទ្ធិ កូសាំងស៊ីន បានបន្តចោទប្រកាន់លោក ហេង...
ពលរដ្ឋរិះគន់ក្រសួងបរិស្ថានដែលតម្រូវឲ្យអាជ្ញាធរដែនដីមោឃភាពលិខិតបញ្ជាក់ដីធ្លីមួយចំនួននៅខេត្តកំពង់ស្ពឺ
ពលរដ្ឋ និងមន្ត្រីបម្រើការងារនៅតាមរដ្ឋបាលឃុំ-សង្កាត់មួយចំនួន បានរិះគន់ក្រសួងបរិស្ថាន ដែលចេញបទបញ្ជាទៅអភិបាលខេត្តទាំងអស់ឲ្យចាត់វិធានការឲ្យបញ្ឈប់ជាបន្ទាន់ និងមោឃភាពនូវរាល់ការចុះហត្ថលេខា ឬការបញ្ជាក់ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ ដែលធ្វើឡើងនៅលើដីក្នុងតំបន់ការពារធម្មជាតិ និងក្នុងរបៀងជីវចម្រុះ។
មន្ត្រីឃុំ-សង្កាត់មួយចំនួន និងពលរដ្ឋ បានរិះគន់ចំពោះលិខិតរបស់ក្រសួងបរិស្ថាន ថាបានធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន ព្រោះឯកសារទាំងនោះត្រូវបានពលរដ្ឋ និងភាគីពាក់ព័ន្ធ បានយកមកប្រើប្រាស់ជាផ្លូវការសម្រាប់ការប្រកបអាជីវកម្មផ្សេងៗ។
ក្រសួងបរិស្ថាន បានចេញលិខិតមួយចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងមកនេះថា ដោយពិនិត្យឃើញរដ្ឋបាលឃុំ-សង្កាត់មួយចំនួននៅតែបន្តចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់នៅលើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់...
ពលរដ្ឋរិះគន់លោក ជា សុផារ៉ា និងមន្ត្រីពីររូបទៀតថារួមគំនិតគ្នាបំផ្លាញធនធានធម្មជាតិខេត្តព្រះសីហនុ
ពលរដ្ឋខេត្តព្រះសីហនុ បង្ហាញការភ្ញាក់ផ្អើលនៅពេលពួកគាត់ទទួលព័ត៌មានមកថា លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានទំហំផ្ទៃដីជាង ៣២ហិកតារ ទៅឱ្យឧកញ៉ាមានទ្រព្យដ៏ល្បីម្នាក់ឈ្មោះ លី ហាក់ ដែលនាំឱ្យអន្តរាយដល់ប្រភពទឹកស្អាតក្បាលឆាយក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទៃដីជាង ៣២ហិកតារ ទៅឱ្យឈ្មោះ លី ហាក់ គឺលោក ចេង ស្រុង បានចុះហត្ថលេខា...
អភិបាលស្រុកកោះកុងត្រៀមបញ្ជូនសំណុំរឿងអ្នករំលោភដីមាត់ព្រែកតាតៃទៅតុលាការ
អភិបាលស្រុកកោះកុង លោក ជា សូវី ព្រមានថា អាជ្ញាធរនឹងអនុវត្តតាមវិធានការរបស់រដ្ឋបាលស្រុក និងបញ្ជូនសំណុំរឿងទៅតុលាការបន្តនីតិវិធីចំពោះម្ចាស់ទីតាំងសំណង់ និងចាក់ដីលុបមាត់ព្រែកតាតៃ នៅរឹងទទឹងមិនរុះរើតាមកិច្ចសន្យាកំណត់ និងជីកកាយដីចេញពីចំណីព្រែក។
លោកបន្តថា ក្នុងចំណោមម្ចាស់ទីតាំងដីចំនួន ៥នាក់ ដែលប្រព្រឹត្តល្មើសសង់សំណង់អណាធិបតេយ្យ និងដឹកដីចាក់រំលោភយកមាត់ព្រែកតាតៃកន្លងមកនេះ គឺមាន ៤នាក់ បានអនុវត្តតាមកិច្ចសន្យា ប៉ុន្តែនៅមានម្ចាស់ដីម្នាក់ទៀតឈ្មោះ គិន ប៊ូកាន មិនទាន់អនុវត្តតាមការណែនាំរបស់រដ្ឋបាលស្រុកកោះកុង នៅឡើយ។
លោក ជា សូវី...

