TAG
គ.ជ.ប
បក្សក្រៅរដ្ឋាភិបាល៖ ការជ្រើសរើសសមាសភាពប្រធានថ្មី គ.ជ.ប មិនអាចស្តែងចេញនូវភាពឯករាជរបស់គណៈកម្មាធិការនេះទេ
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) អះអាងថា ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប ថ្មី ដែលជ្រើសរើសចេញពីរដ្ឋសភាដែលដឹកនាំដោយបក្សតែមួយបែបនេះ មិនអាចធ្វើឲ្យមាននូវឯករាជភាពរបស់គណៈកម្មាធិការនេះបានទេ ប៉ុន្តែគ្រាន់តែជាការជ្រើសតាំងបង្គ្រប់កិច្ចប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋសភាកម្ពុជាបានបោះឆ្នោតគាំទ្រផ្តល់សេចក្តីទុកចិត្តលើបេក្ខភាពលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ថ្មី ជំនួសលោក ស៊ិក ប៊ុនហុក ដែលទើបតែនឹងលាលែងតំណែងកាលពីពេលថ្មីៗនេះ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The...
អ្នកវិភាគនៅតែគ្មានជំនឿលើប្រធានថ្មី គ.ជ.ប ដែលទើបត្រូវបានតែងតាំងដោយបក្សកាន់អំណាច
បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា លោក ប្រាជ្ញ ចន្ទ ដែលគណបក្សប្រជាជនកម្ពុជា ទើបនឹងចាត់តាំងជាប្រធានថ្មី គ.ជ.ប នៅពេលនេះ គឺជាបុគ្គលមានប្រវត្តិអាស្រូវ ដូចជាកាលនៅជាអភិបាលខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាដើម ហើយនៅពេលនេះគេប្រើគាត់ដើម្បីជាឈ្នាន់ប្លន់អំណាចតាមរយៈគណៈកម្មាធិការនេះតែប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្មី ត្រូវបានជ្រើសតាំងដោយគណបក្សកាន់អំណាចឲ្យចូលទៅកាន់តំណែងជំនួសលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ចាស់ ដែលទើបនឹងលាលែងពីតំណែងកាលពីពេលថ្មីៗនេះ។
អ្នកវិភាគនយោបាយ សង្គម...
បក្សក្រៅរដ្ឋាភិបាលជំរុញឱ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញស្ដីពីសមាសភាព គ.ជ.ប
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ស្នើឲ្យរដ្ឋសភាជាតិកម្ពុជា ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្ដីពីសមាសភាពស្ថាប័នជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដើម្បីធានានូវឯករាជភាព និងអព្យាក្រឹត្យ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលហៅកាត់ថា GDP បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១១ ខែមិថុនា នេះថា រដ្ឋសភាជាតិគួរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា១៥១ថ្មី (ពីរ) ស្ដីពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានសមាសភាព ៩រូប ដែលទទួលអាណត្តិ ៥ឆ្នាំ នាពេលកន្លងមក។
ប្រភពដដែលអះអាងថា ក្នុងករណីដែលកម្ពុជាមានគណបក្សនយោបាយតែមួយក្នុងរដ្ឋសភាដូចសព្វថ្ងៃនេះ គួរតែធ្វើវិសោធនកម្មច្បាប់ដោយកំណត់សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៤រូបត្រូវជ្រើសរើសដោយគណបក្សដឹកនាំរដ្ឋាភិបាល និង ៥រូបផ្សេងទៀតត្រូវជ្រើសរើសដោយចំហ...
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលាឈប់ពីតួនាទី
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា អនុម័តយល់ព្រមតាមសំណើសុំលាលែងពីមុខតំណែងរបស់លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយនៅថ្ងៃសុក្រ ទី៤ ខែមិថុនា។
ការអនុម័តនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បានសម្រេចចិត្តដាក់ពាក្យលាឈប់ពីតួនាទីរបស់លោកតាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ មកម្ល៉េះ។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ថា គណៈកម្មាធិការរដ្ឋសភាបានអនុម័តយល់ព្រមនូវពាក្យសុំលាឈប់ពីតួនាទី និងតំណែងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក...
គ.ជ.ប កំណត់ថ្ងៃបោះឆ្នោតសាកល្បងជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចប្រកាសពីកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់សាកល្បងសម្រាប់ឆ្នាំ២០២១ នេះហើយ។ការសម្រេចនេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានផ្សព្វផ្សាយពីកាលបរិច្ឆេទនៃការបោះឆ្នោតសាកល្បង និងការទទួលពាក្យភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតការណ៍ក្នុងការបោះឆ្នោតសាកល្បងនេះ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ខ្លួននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ នេះថា ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដ៏ខ្លីខាងមុខនេះ ដែលនឹងធ្វើឡើងទូទាំង ២៥រាជធានី-ខេត្ត។គ.ជ.ប អះអាងថា ការបោះឆ្នោតសាកល្បងនេះត្រូវបានកំណត់យកការិយាល័យបោះឆ្នោតត្រឹមតែ ២ប៉ុណ្ណោះសម្រាប់ឃុំ-សង្កាត់នីមួយៗ ខណៈការទទួលពាក្យអ្នកសង្កេតការណ៍ជាភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ អាចដាក់ពាក្យដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរនេះចាប់ពីថ្ងៃទី១...

