AUTHOR NAME
ឌឹ ខេមបូឌា ដេលី
1064 POSTS
0 COMMENTS
អតីតមន្ត្រីបក្សសង្គ្រោះជាតិក្រៅប្រទេសរិះគន់មន្ត្រីបក្សប្រឆាំងដែលលះបង់បក្សសង្គ្រោះជាតិទៅបង្កើតបក្សថ្មី
អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិក្រៅប្រទេស (CNRP-O) រិះគន់ថា អ្នកនយោបាយអាជីពរបស់បក្សប្រឆាំងមួយចំនួនបែរជានាំគ្នាទៅបង្កើតគណបក្សថ្មីផ្សេងពីគណបក្សសង្គ្រោះជាតិ ហើយមួយចំនួនទៀតកំពុងតែដើរកេណ្ឌពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសឲ្យបោះបង់ចោលគណបក្សសង្គ្រោះជាតិ ដើម្បីទៅចូលរួមជាមួយពួកគេ។
ការរិះគន់ ធ្វើឡើងគឺសំដៅដល់អតីតមន្ត្រីបក្សប្រឆាំងមួយចំនួនដែលនាំគ្នាចេញទៅបង្កើតបក្សនយោបាយថ្មី ជាពិសេសក៏ទំនងជាសំដៅដល់អតីតមេបក្សឆាំងលោក សម រង្ស៊ី ផងដែរ ដែលគេអះអាងថាលោកគឺជាអ្នកនៅពីក្រោយគណបក្សបេះដូងជាតិ ដែលក្រសួងមហាផ្ទៃ បានអនុញ្ញាតកាលពីពេលថ្មីៗនេះ។
អតីតអគ្គលេខាធិការគណបក្សសង្គ្រោះជាតិក្រៅប្រទេស (CNRP-O) និងជាអគ្គនាយកអង្គការមជ្ឈមណ្ឌលប្រជាធិបតេយ្យកម្ពុជា (CDC) លោក ប៉ុន សៅរី បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២២...
ពលរដ្ឋសំណូមពរលោក ហ៊ុន សែន ជួយការពារដីទីសក្ការៈទួលអង្គលោកតាដែលត្រូវចៅសង្កាត់គោករកាឃុបឃិតលក់ស្ងាត់ៗ
ពលរដ្ឋដែលមានវ័យចំណាស់ បានបង្ហាញការសោកស្តាយ ក្រោយពួកគាត់ទទួលព័ត៌មានមកថា ទីតាំងដីត្រពាំងអង្គ ឬហៅថាទួលអង្គលោកតា មានទំហំផ្ទៃដីសរុបចំនួន ៤២៥៧ម៉ែត្រការ៉េ ដែលជាទីទួលបុរាណមានស្រះទឹកព័ទ្ធជុំវិញសម្រាប់គោរពបូជាជំនឿសាសនាតាំងពីដូនតារៀងមក ត្រូវគេរត់ការលក់ឲ្យឈ្មួញស្ងាត់ៗក្រោមរូបភាពអ្នកភូមិស្នើសុំលក់ទៅឲ្យឈ្មួញ ដើម្បីយកលុយរាប់សិបម៉ឺនដុល្លារចែកគ្នាចាយ។
ពលរដ្ឋបានឲ្យដឹងថា ទីតាំងដែលគេឃុបឃិតគ្នាលក់នេះ ត្រពាំងទួលអង្គ ឬទួលបុរាណខាងលើនេះ មានទីតាំងស្ថិតក្នុងភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានគេឃុបឃិតគ្នាជាប្រព័ន្ធលួចរត់ការលក់ស្ងាត់ៗទៅឲ្យឈ្មួញដី ដែលត្រូវជាបក្ខពួកលោក សន ស៊ិន ចៅសង្កាត់គោករកា តែម្តង។
ពលរដ្ឋដែលធ្លាប់រៀបចំពិធីប្រពៃណីជំនឿសាសនានៅទួលបុរាណនោះ បានសំណូមពរដល់លោក...
ពលរដ្ឋក្រុងព្រះសីហនុបន្តព្រួយបារម្ភពីជំនន់ទឹកភ្លៀង និងចោទអាជ្ញាធរមិនរវល់អើពើ
ពលរដ្ឋរស់នៅតាមតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ បន្តបង្ហាញការព្រួយបារម្ភអំពីជំនន់ទឹកភ្លៀងជន់លិចលំនៅឋានរបស់ពួកគាត់ នាំឲ្យប៉ះពាល់ដល់ជីវភាពធ្ងន់ធ្ងរ។
កាលពីដើមសប្តាហ៍នេះ លំនៅឋានរបស់ពលរដ្ឋមួយចំនួននៅសង្កាត់លេខ១ និងសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ បានលិចលង់ដោយជំនន់ទឹកភ្លៀង។
ពលរដ្ឋរស់នៅសង្កាត់លេខ១ ដែលលំនៅឋានរបស់គាត់ត្រូវជន់លិចដោយជំនន់ទឹកភ្លៀង បានឲ្យដឹងថា ជំនន់ទឹកភ្លៀងដែលជន់លិចផ្ទះរបស់ពួកគាត់ពីរឆ្នាំជាប់ៗគ្នានេះ គឺបណ្តាលមកពីក្រុមហ៊ុនផលិតទឹកស្អាត អានកូ បានបិទទំនប់ទឹកមិនឲ្យទឹកហូរចេញ ទើបបណ្តាលឲ្យលិចផ្ទះគាត់។
ពលរដ្ឋបន្តថា ពួកគាត់បានដាក់ពាក្យបណ្តឹងស្នើសុំកិច្ចអន្តរាគមន៍ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឲ្យជួយមានវិធានការតាំងតែពីឆ្នាំមុនមកម៉្លេះ ប៉ុន្តែមិនមានដំណោះស្រាយជូនពួកគាត់ទេ ហើយថាឆ្នាំនេះជំនន់ទឹកភ្លៀងបានបន្តជន់លិចផ្ទះរបស់ពួកគាត់បន្តទៀត។
កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ទឹកភ្លៀងបានធ្លាក់នៅពេលយប់បន្តរហូតដល់ព្រឹក...
ភាគ១៖ តើមានសេដ្ឋីស្រុកខ្មែរណាខ្លះប្រមូលទ្រព្យពីស្រុកខ្មែរទៅលាក់ទុកនៅបរទេស?
តើមានសេដ្ឋីស្រុកខ្មែរណាខ្លះប្រមូលទ្រព្យពីស្រុកខ្មែរទៅលាក់ទុកនៅបរទេស តាមកោះឯនាយសមុទ្រ ដោយបើកក្រុមហ៊ុនបំភ័ន្តភ្នែក?
យើងបានរាយការណ៍ជាច្រើនរឿងច្រើនលើកមកហើយអំពីរបៀប ឬរបបគ្រប់គ្រងពុករលួយ ដែលធ្វើឲ្យបាត់បង់ថវិកាចំណូលរដ្ឋជាពន្ធដារ និងបាត់បង់ធនធានធម្មជាតិជាទ្រព្យសម្បត្តិរដ្ឋ។
នេះមិននិយាយត្រឹមតែនាហ្មឺន មន្ត្រីរាជការ ឬរដ្ឋការ ទារសំណូកបណ្ដាក់គ្នាដូចខ្យងពីតូចទៅធំនោះទេ គេរាប់បញ្ចូលទាំងការលួចបញ្ចេញធនធានពីចំណូលចំណេញក្នុងក្រុមហ៊ុននានា ទៅលាក់ឯក្រៅប្រទេស ដើម្បីគេចបង់ពន្ធដារច្រើននោះផងដែរ ជាអំពើពុករលួយតាមបែបគៃបំបាត់។
អតីតឯកអគ្គរដ្ឋទូត ស.រ.អា ប្រចាំប្រទេសកម្ពុជា ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ អ្នកស្រី Carol Rodley បានបញ្ជាក់ថា អំពើពុករលួយគ្រប់បែបយ៉ាងក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យរដ្ឋបាត់បង់ចំណូលយ៉ាងតិច ៥០០លានដុល្លារក្នុងមួយឆ្នាំៗ។
ក្នុងប្រព័ន្ធពុករលួយ...
ចិនបន្តបាក់មុខនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សករណីរំលោភសិទ្ធិមនុស្សនៅស៊ីនជាំង និងហុងកុង
វេទិកាក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃអង្គារ ទី២២ មិថុនា សមាជិករបស់ក្រុមប្រឹក្សានេះដែលមានសំឡេង ៤០ប្រទេសក្នុងចំណោម ៤៧ប្រទេស បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចិន ករណីរំលោភសិទ្ធិមនុស្សនៅស៊ីនជាំង និងហុងកុង។
ប្រទេសកាណាដា ដែលលើកនេះជាប្រធានវេននៃកិច្ចប្រជុំបាននិយាយតំណាងឲ្យប្រមាណ ៤០ប្រទេស ដោយប្រើពាក្យសម្ដីវាយប្រហារធ្ងន់ទៅលើការរំលោភសិទ្ធិមនុស្សរបស់ចិន នៅក្នុងតំបន់ទាំងពីរនេះ។
ទីភ្នាក់ងារសារព័ត៌មាន Anadolu បានចុះផ្សាយថា ចិនបាននិយាយតំណាងឲ្យប្រទេសចំនួន ៧ ក៏បានវាយប្រហារលើប្រទេសកាណាដា អំពីការរំលោភសិទ្ធិមនុស្សលើជនជាតិដើមភាគតិចក្នុងប្រទេសកាណាដា។ ចំណែកប្រទេសបេឡារូស បានឡើងនិយាយគាំទ្រចិន ហើយខំវាយប្រហារប្រទេសដែលចេញសេចក្ដីថ្លែងការណ៍វាយប្រហារចិន។
ប្រទេសបេឡារូស...
ក្រុមសិទ្ធិមនុស្សអន្តរជាតិជំរុញឲ្យរដ្ឋមន្ត្រីការបរទេសអង់គ្លេសដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាលើកលែងការចោទប្រកាន់លោក កឹម សុខា និងយុវជនការពារបរិស្ថាន
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ទាមទារឲ្យរដ្ឋមន្ត្រីការបរទេសអង់គ្លេស ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងជាបន្ទាន់ និងដោយឥតលក្ខខណ្ឌចំពោះសកម្មជនបរិស្ថានដែលរដ្ឋាភិបាលកម្ពុជា បានចាប់ឃុំខ្លួនកាលពីពេលថ្មីៗនេះ ព្រោះថាពួកគេមិនបានប្រព្រឹត្តបទឧក្រិដ្ឋដូចការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញនោះទេ។
នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ហ្វ៊ីល រ៉ូប៊ើតសុន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ បានជំរុញឲ្យរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនិក...
សង្គមស៊ីវិលថាអនាគតប្រទេសជាតិគឺត្រូវពឹងផ្អែកលើយុវជនដែលមានភាពស្អាតស្អំនិងមានសមត្ថភាពទាំងស្រុង
អង្គការសង្គមស៊ីវិលលើកឡើងថា អនាគតប្រទេសជាតិ គឺត្រូវពឹងផ្អែកលើយុវជនដែលមានជំហររឹងមាំ ស្អាតស្អំ ច្បាស់លាស់ និងមានសមត្ថភាពទាំងស្រុង ព្រោះថាសង្គមជាតិមួយសម្បូរទៅដោយយុវជនដែលមានឧត្តមភាពបែបនេះ ប្រជាជននៃប្រទេសនោះ គឺមានភាពសុខសាន្ត និងភាពរុងរឿងទៅមុខជានិច្ច។
អង្គការខុនរ៉ាត អាឌិនណៅអ៊ែ បានចេញរបាយការណ៍សម្រាប់ឆ្នាំ២០២១ របស់ខ្លួន ដែលមានកម្រាស់ជិត ៦០ទំព័រ ស្ដីពីយុវជនអ្នកដឹកនាំ និងបុគ្គលមានឥទ្ធិពលវ័យក្មេងនៅកម្ពុជា ថាក្នុងប្រទេសដែលរដ្ឋាភិបាលរឹតត្បិតសេរីភាពយុវជនពីការចូលរួមកសាងសង្គមជាតិ ដូចជាការចូលរួមក្នុងវិស័យនយោបាយ និងបញ្ហាសង្គមផ្សេងៗទៀត គឺជាការបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់យុវជននានា ដូចជាយុវជនការពារបរិស្ថាន យុវជនការពារព្រៃឈើ យុវជនការពារសិទ្ធិមនុស្ស...
ក្រុមអ្នកឃ្លាំមើលសិទ្ធមនុស្សថារដ្ឋាភិបាលកម្ពុជាកំពុងបង្កើនយុទ្ធនាការបំបិទសំឡេងសកម្មជនបរិស្ថាន
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ រិះគន់ថា រដ្ឋាភិបាលកម្ពុជាកំពុងបង្កើនយុទ្ធនាការរបស់ខ្លួនដើម្បីបំបិទមាត់សកម្មជនតស៊ូមតិដើម្បីការពារបរិស្ថាន។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំអាស៊ី លោក ហ្វីល រ៉ូបឺតសុន នៅថ្ងៃទី២២ មិថុនា នេះ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលរាល់បទចោទទៅលើសកម្មជនបរិស្ថានចំនួន ៤នាក់ ដែលចូលរួមជាមួយអង្គការមាតាធម្មជាតិកម្ពុជាកន្លងមក និងដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ។
លោករិះគន់ថា តុលាការដែលកាត់ក្តីមានលក្ខណៈនយោបាយទៅលើសកម្មជនបរិស្ថានទាំងនោះ គឺពិតជាមិនយុត្តិធម៌សម្រាប់ពួកគេនោះទេ ព្រោះថាតុលាការមិនបានបង្ហាញភស្តុតាងណាមួយដែលបានបញ្ជាក់ឲ្យបានពិតប្រាកដក្នុងការចោទប្រកាន់ទៅលើសកម្មជនបរិស្ថានទាំងនេះនោះឡើយ។
លោក ហ្វីល រ៉ូបឺតសុន បញ្ជាក់ថា ការចាប់ខ្លួនសកម្មជនបរិស្ថានទាំងនោះ...
ក្រសួងសុខាភិបាលជំរុញឲ្យមន្ទីរសុខាភិបាលតាមខេត្តត្រៀមខ្លួនចាក់វ៉ាក់សាំងនៅតាមបណ្ដាខេត្តរបស់ខ្លួន
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល រំឭកឲ្យមន្ត្រីសុខាភិបាលថ្នាក់ក្រោមជាតិទាំងអស់ត្រៀមលក្ខណៈឲ្យបានរួចសម្រេច ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតាមគោលដៅសំខាន់ៗរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។
អ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានថ្លែងនៅឯខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ សុំឲ្យមន្ត្រីសុខាភិបាលថ្នាក់ក្រោមជាតិ និងមន្ត្រីសុខាភិបាលតាមខេត្តទាំងអស់ត្រៀមលក្ខណៈឲ្យបានរួចរាល់ជាស្រេច ដើម្បីពន្លឿននៃការចាក់វ៉ាក់សាំង។
អ្នកស្រីបានថ្លែងទៀតថា តាមខេត្តនីមួយៗប្រសិនបើខ្វះខាតកម្លាំងគ្រូពេទ្យដើម្បីបំពេញការងារនេះ គឺសុំឲ្យអង្គភាពថ្នាក់ក្រោមជាតិធ្វើសំណើមកគណៈកម្មការចំពោះកិច្ច ដើម្បីសម្រួលដល់ដំណើរការចាក់វ៉ាក់សាំងនៅតាមគោលដៅនីមួយៗតាមបណ្ដាខេត្តនីមួយៗឲ្យបានស្រួល មិនមានការរាំងស្ទះ។
ទាក់ទងនឹងបញ្ហា Covid-19 ក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី២២ ខែមិថុនា...
ក្រុមអ្នកសង្កេតការណ៍៖ រដ្ឋាភិបាលកម្ពុជាមានចេតនាលាក់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់
ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុកចោទថា រដ្ឋាភិបាលកម្ពុជាបានក្បត់ពលរដ្ឋខ្លួនឯងដោយមានចេតនាលាក់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ដោយមិនអនុវត្តច្បាប់អន្តោប្រវេសន៍របស់ប្រទេស។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានថ្លែងទាំងហូរទឹកភ្នែកក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២១ ខែមិថុនា ថា ការរំលោភបំពានព្រំដែនកម្ពុជាពីបរទេសឈ្លានពានមិនអាចធ្វើឲ្យខ្មែរបាត់ប្រទេសនោះទេ ប៉ុន្តែការបង្ហូរជនជាតិវៀតណាមខុសច្បាប់ចូលកម្ពុជា គឺជាគ្រោះថ្នាក់យ៉ាងធំធេងដែលអាចឲ្យកម្ពុជាបាត់ឈ្មោះពីផែនទីពិភពលោកតែម្តង។
លោក គឹម សុខ សម្ដែងការព្រួយបារម្ភថា...
Latest news
© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

