អ្នកវិភាគនៅតែគ្មានជំនឿលើប្រធានថ្មី គ.ជ.ប ដែលទើបត្រូវបានតែងតាំងដោយបក្សកាន់អំណាច
បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា លោក ប្រាជ្ញ ចន្ទ ដែលគណបក្សប្រជាជនកម្ពុជា ទើបនឹងចាត់តាំងជាប្រធានថ្មី គ.ជ.ប នៅពេលនេះ គឺជាបុគ្គលមានប្រវត្តិអាស្រូវ ដូចជាកាលនៅជាអភិបាលខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាដើម ហើយនៅពេលនេះគេប្រើគាត់ដើម្បីជាឈ្នាន់ប្លន់អំណាចតាមរយៈគណៈកម្មាធិការនេះតែប៉ុណ្ណោះ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្មី ត្រូវបានជ្រើសតាំងដោយគណបក្សកាន់អំណាចឲ្យចូលទៅកាន់តំណែងជំនួសលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ចាស់ ដែលទើបនឹងលាលែងពីតំណែងកាលពីពេលថ្មីៗនេះ។ អ្នកវិភាគនយោបាយ សង្គម និងអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី១៨ ខែមិថុនា ថា គណបក្សប្រជាជនកម្ពុជា រៀបបម្រុងលោក ប្រាជ្ញ ចន្ទ ទុកឲ្យជំនួសលោក ស៊ិក ប៊ុនហុក ក្នុងផែនការគ្រប់គ្រង គ.ជ.ប តាមរៀបក្បួនថ្មីតាំងពីយូរមកហើយ។ លោកអះអាងថា ការចាត់តាំងលោក ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប នេះ ដើម្បីគ្រប់គ្រងស្ថាប័ននេះតាំងពីក្រោយការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ មកម្ល៉េះ នៅពេលគណបក្សប្រជាជនកម្ពុជា … Continue reading អ្នកវិភាគនៅតែគ្មានជំនឿលើប្រធានថ្មី គ.ជ.ប ដែលទើបត្រូវបានតែងតាំងដោយបក្សកាន់អំណាច
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed